![]() |
|
|
ហេតុអ្វីបានជាការសិក្សាដូរ្យតន្រ្តី មានសារៈសំខាន់? | ![]() |
June 2006 by Vann Chaom Mony, Pol This paper is inspired and excerpted from the music advocacy website Music Play for Life (http://www.mca.org.au/music.playforlife.htm) | ||
មនុស្សលោកសឹងតែគ្រប់គ្នាតែងតែឮសូរស័ព្ទដូរ្យដន្ត្រីជារៀងរាល់ថ្ងៃ។ មនុស្សគ្រប់គ្នាសុទ្ធតែមានសម្មត្ថភាពក្នុងការស្តាប់យល់ហើយរីករាយ ក្នុងការបង្កើតបទភ្លេង។ វប្បធម៏ទាំងអស់ក្នុងពិភពលោកនេះសុទ្ឋតែមានដូរ្យតន្ត្រីប្រចាំក្រុមរបស់គេ ហើយនៅក្នុងទំរង់ផ្សេងៗគ្នាដូចជាៈ សំរាប់ពិធីបុណ្យ, សំរាប់ការលំហែ, សំរាប់ការប្រាស្រ័យទាក់ទងគ្នា, ការអបអរសាទរ, ហើយនិង ការសប្បាយផ្សេងៗ។ ពិភពលោកនឹងមានលក្ខណៈប្លែកអស្ចារ្យ បើសឹនគ្មានដូរ្យដន្ត្រី។ ឧបមាថាគ្មានដូរ្យដន្ត្រីសោះក្នុងជីវិតយើង, តើនឹងទៅជាយ៉ាងណាទៅវិញ? គឺមានតែតាមរយៈសាលារៀនប៉ុណ្ណោះ ដែលអាចបណ្តុះបណ្តាលកុមារទាំងឡាយអោយមានវាសនានឹងស្វែងយល់ ហើយពេញចិត្តក្នុងការ បង្កើតដូរ្យតន្ត្រី។ ប៉ុន្តែកុមារភាគច្រើនបែរជាខកខាន មិនបានទទួលវាសនាទាំងនេះ ពីព្រោះតែសាលារបស់គេសម្រេចថានឹងមិនដាក់បញ្ចូល ក្នុងកម្មវិធីសិក្សា ឬក៏ដោយបង្ហាត់ដូរ្យដន្ត្រីមិនគ្រប់គ្រាន់។ កុមារទាំងឡាយគួរតែទទួលការអប់រំអំពីដូរដន្ត្រី អោយដូចជាមុខវិជ្ជាចំបងមួយ ក្នុងការសិក្សារបស់គេ តាំងពីថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់ខ្ពស់បំផុត គួរតែធ្វើអោយជីវិតសិស្ស មានភាពសំបូរបែប ការអប់រំអំពីដូរ្យដន្ត្រី ធ្វើអោយជីវិតសិស្សមានភាពសំបូរបែប ដោយផ្តល់អោយនូវៈ - ការសប្បាយហើយនិងពេញចិត្ត - ធ្វើអោយមានការផ្លាស់ប្តូរការពិសោធន៍របស់មនុស្ស - គឺជាមធ្យោបាយចំបងបំផុតក្នុងការទទួលចំណេះ - អាចយល់ដឹងអំពីមរតកវប្បធម៌ដូរ្យដន្រ្តីរបស់យើង - ធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិត - មានឱកាសក្នុងការអភិវឌ្ឍន៍សមត្ថភាព - ជាមធ្យោបាយក្នុងការធ្វើអោយផុសគំនឹតថ្មី ហើយនឹងបញ្ចេញមតិខ្លួនឯង - ជាមធ្យោបាយក្នុងការស្គាល់ខ្លួនឯង ហើយនឹងការបំពេញចិត្តខ្លួនឯង - ជាមធ្យោបាយតែមួយគត់ក្នុងការធ្វើអោយជោគជ័យក្នុងសាលា ដូរដន្ត្រីមានសម្មត្ថភាពក្នុងការបំពេញវត្ថុបំណងខាងលើពីព្រោះវាមានគុណភាពពិសេសជាច្រើន។ គុណភាពពិសេសរបស់ដូរ្យដន្ត្រីៈ
ដូរ្យដន្ត្រីតែងតែមានតំលៃជានិច្ច ហើយវាមានគុណភាពដទៃទៀតដែលផ្តល់នូវសារៈប្រយោជន៍ដល់សិស្ស។ ការស្រាវជ្រាវថ្មឺៗនេះ បង្ហាញថា ការសិក្សាដូរ្យដន្ត្រីអាចជួយអោយសិស្សកាន់តែពូកែនូវវិស័យសិក្សាដទៃទៀត ក៏ដូចជាវិស័យដទៃទៀតនៃជីវិត។
|
||