ដូរ្យដន្ត្រីធ្វើអោយមាន

ការផ្លាស់ប្តូរ

June 2006

by

Vann Chaom Mony, Pol

This paper was inspired and excerpted from the music advocacy website Music Play for Life (http://www.mca.org.au/music.playforlife.htm)

 


ដូរ្យដន្ត្រីធ្វើអោយមានការផ្លាស់ប្តូរ

ដូរ្យដន្ត្រីគឺជាមុខវិជ្ជាមួយយ៉ាងអស្ចារ្យសំរាប់កុមារទាំងឡាយ។ ម៉្យាងទៀតការស្រាវជ្រាវថ្មីៗបង្ហាញថា​​ ការសិក្សាដូរ្យដន្ត្រី អាចជួយកុមារយ៉ាងច្រើនបែប៖

បង្កើនសម្មត្ថភាពក្នុងការគិត ហើយនិងដោះស្រាយបញ្ហា

បង្កើនសម្មត្ថភាពផ្នែកគណិតវិទ្យាហើយនិងភាសា

មានការចងចាំល្អ

មានជំនាញក្នុងសហប្រតិបតិ្តការការងារ(Team Work) ហើយនិងចេះរួបរួមគ្នាក្នុងសង្គម

ហេតុអ្វីបានជាកូនខ្ញុំគួររៀនដូរ្យដន្ត្រី?

ជាច្រើនឆ្នាំមកហើយ យើងមានជំនឿថា ក្មេងៗគួររៀនដូរ្យដន្ត្រី "សំរាប់តែដើម្បីដូរ្យដន្ត្រីតែប៉ុណ្ណោះ" ពីព្រោះពីមុនដូរ្យដន្ត្រីគឺតំណាងអោយស្នាដៃ របស់មនុស្ស ហើយជាផ្នែកមួយសំរាប់បង្រ្គប់អោយកម្មវិធីសិក្សាមានភាពពេញលេញប៉ុណ្ណោះ។ ពិតជាដូច្នេះមែន។

ប៉ុនែ្តសព្វថ្ងៃនេះ យើងសង្ឃឹមថាក្មេងៗត្រូវរៀនមុខវិជ្ជាយ៉ាងច្រើន ហើយមាតាបិតាបានចាប់ផ្តើមសួរខ្លួនឯងថាតើមុខវិជ្ជាណាដែលកូនៗរបស់គេ អាចមិនអើពើ ឬទំលាក់ចោល? ចំលើយគឺ៖ មិនមែនដូរ្យដន្ត្រីទេ!

ដូចមាតាបិតាទាំងអស់ដឹងហើយថា៖ កូនរបស់គេគឺជាល្បាយនៃធម្មជាតិហើយនិងការអប់រំ។ ទារកដែលទើបនឹងកើតថ្មី មានកោសិកាខួរក្បាល គ្រប់គ្រាន់ ហើយនៅពេលដែលទារកទាំងនោះធំឡើងបន្តិច វាមានសរសៃខួរក្បាលសំរាប់ភ្ជាប់កោសិកាទាំងឡាយ ដែលគេហៅថាណឺរូន។

រៀនដូរ្យតន្ត្រីតាំងពីវ័យក្មេង ធ្វើអោយសរសៃណឺរ៉ូនទាំងនោះដុះដាលក្នុងរបៀបបង្កើនសម្មត្ថភាពដល់កូនរបស់អ្នក។ ការស្រាវជ្រាវបង្ហាញថា ការលេង ដូរ្យដន្ត្រី ធ្វើអាយកើនយ៉ាងខ្លាំងដល់សម្មត្ថភាពរបស់ក្មេង ក្នុងការចងចាំ, ការយល់ដឹង, ហើយនិងការប្រាស្រ័យទាក់ទងក្នុងសង្គម។

ដូរ្យដន្ត្រីនៅតែជាតំណាងស្នាដៃដ៏អស្ចារ្យដដែល ប៉ុន្តែវាអាចធ្វើអោយមានភាពផ្លាស់ប្តូរដល់កុមារ។

តើនៅពេលណាដែលក្មេងគួរចាប់ផ្តើមរៀនដូរ្យដន្ត្រី?

ពេលណាក៏បានដែរ, ប៉ុន្តែកាន់តែឆាប់ កាន់តែល្អ។ អាយុក្នុងទីនេះគ្រាន់តែជាការសំគាល់តែប៉ុណ្ណោះ ប៉ុន្តែក្មេងៗអាចដុះដាល ក្នុងល្បឿនផ្សេងៗគ្នា។ គ្រូបង្រៀនដូរ្យដន្ត្រីរបស់អ្នក អាចផ្តល់យោបល់ជាក់លាក់ជាង សំរាប់អោយកូនរបស់អ្នក។

ការដែលសំខាន់នោះគឺត្រូវចេះភ្ជាប់គ្នា រវាងការពិសោធន៍អំពីដូរ្យតន្ត្រីរបស់កូនអ្នក ជាមួយនឹងវគ្គនៃការដុះដាល ហើយត្រូវចេះទុកដាក់ការលេងដូរ្យដន្ត្រី ជាផ្នែកមួយនៃជីវិត។

ពីអាយុប្រាំមួយខែដល់ប្រហែលបីឆ្នាំ៖ ការពិសោធន៍ដូរ្យដន្ត្រីគឺមានសារៈសំខាន់ណាស់ក្នុងបណ្តាឆ្នាំទាំងនេះ។ គ្រូភាគច្រើនតែងបង្ហាត់សិស្សជាក្រុម ដើម្បីអោយស្គាល់ចង្វាក់និងកំពស់សំលេង ក៏ដូចជាគោលគំនិតនៃល្បឿនភ្លេង ហើយនិងភាពតឹងឬធូរនៃសំលេង, ព្រមទាំងរបៀបប្រើសំលេង ហើយនិងការចងចាំបទចំរៀង។ នេះជាការជួយអោយក្មេងឆាប់ចងចាំច្បាប់នៃដូរ្យតន្ត្រី ហើយរៀបចំគេអោយរៀនចេះប្រើឧបករណ៍។

ពីប្រហែលបីឆ្នាំដល់ប្រាំមួយឆ្នាំ៖ ខួរក្បាលក្មេងហើយនិងសាច់ដុំចលករ មានការលូតលាស់គ្រប់គ្រាន់ ល្មមនឹងអោយក្មេងរៀនលេងឧបករណ៍ ដូចជា ទ្រឬវីយ៉ូឡុង, ឃឹមឬព្យាណួ ជាដើម។ ត្រចៀករបស់ក្មេងក៏កាន់តែដុះដាល់ឡើងដែរ ហើយគេក៏ចាប់ផ្តើមចេះភាសាហើយនិងគំនិតអរូប៉ី។

ពីប្រាំមួយឆ្នាំឡើងទៅ៖ ឥឡូវនេះកូនរបស់អ្នកអាចមានសាច់ដុំចលករលូតលាស់គ្រប់គ្រាន់ ហើយអាចរៀនឧបករណ៍ភ្លេងជាច្រើនទៀត ដូចជាគ្រឿងផ្លុំ ឬគ្រឿងគោះដំជាដើម (ឧបករណ៍ទាំងនេះដូចជា៖ ខ្លុយ, ប៉ីអ, ស្រឡៃ, ត្រែ, សាក់សូ, ចាប៉ី, ហ្គីតា, ស្គរ, រនាត។ល។) ប៉ុន្តែឥឡូវនេះ មាតាបិតាក៏ត្រូវតែ រិៈគិត រកឧបករណ៍ណាដែលត្រូវនិស្ស័យនឹងកូនរបស់អ្នកដែរ - ឧទាហរណ៍, ស្គរហើយនឹងគ្រឿងដំ ត្រូវការក្មេងណាដែលពូកែចាំចង្វាក់, គ្រឿងផ្លុំត្រូវការ ក្មេងណាដែលមានភាពរហ័សខាងម្រាមដៃ, ហើយឧបករណ៍ខ្សែ ត្រូវការក្មេងណាដែលពូកែស្តាប់បទ ឬទំនុកច្រៀង។

គ្រូភ្លេងអាចផ្តល់យោបល់អំពីឧបករណ៍ដែលសមរម្យជាងគេសំរាប់សិស្ស។ នៅក្នុងអាយុទាំងនេះ វាក៏មាន សារៈសំខាន់ណាស់ដែរ សំរាប់អោយក្មេង រៀនលេងភ្លេងឬច្រៀងជាក្រុម ដូចជាច្រៀងជាពួក, ក្រុមល្ខោនឬវង់ដូរ្យដន្ត្រី ក្នុងសាលា ឬក្នុងសហគមន៍។

មនុស្សគ្រប់គ្នាសុទ្ធតែមានសម្មត្ថភាពផែ្នកដូរ្យដន្ត្រី

នេះជាការពិត។ ក្មេងទាំងអស់សុទ្ធតែកើតមកមានសម្មត្ថភាពខាងដូរ្យដន្ត្រីនៅក្នុងខ្លួន, ប៉ុនែ្តបើសឹនគេមិនយកវាទៅប្រើ តាំងពីដំបូងឡើងទេ នោះវានឹង ខកខាន មិនបានដុះដាល (១)។ ដែលហៅថា"មិនមែនជាអ្នកភ្លេង" ហាក់ដូចជា បណ្តាលមកពីការហ្វឹកហ្វឺនមិនបានល្អ ឬក៏ខ្វះឱកាស ជាជាងមកអំពី ការខ្វះសម្មត្ថភាព​, ហើយគ្រប់គ្នាសុទ្ធតែមានសម្មត្ថភាព ក្នុងការទទួលយកនូវការប៉ិនប្រសប់ផ្នែកដូរ្យដន្ត្រី។

ការស្រាវជ្រៀវដែលបោះពុម្ភផ្សាយនៅដើមឆ្នាំ២០០១បង្ហាញថា ទារកទាំងអស់កើតឡើងមកសុទ្ធតែចេះស្តាប់កំពស់ សំលេង - ដូច្នេះហើយបានជាវា ចេះ ស្តាប់សំលេងម្តាយរបស់វា ហើយនិងចេះរៀនភាសា។ ប៉ុនែ្តបើសឹនគេមិនបានយកជំនាញផ្នែកកំពស់សំលេងនោះមកប្រើទេ, គេនឹងបាត់បង់វា ទៅវិញ។ មេរៀនថ្នាក់ដំបូងៗនៃដូរ្យដន្ត្រី ជួយអោយទារករក្សាទុកនូវជំនាញជាគ្រឹៈផ្នែកដូរ្យដន្ត្រី, ដែលមានសារៈសំខាន់បំផុត សំរាប់អោយវារៀន ភាសាកំណើត ក៏ដូចជា ភាសាបរទេស(២)

ការលេងភ្លេងបង្កើននូវការចងចាំ ព្រមទាំងបង្កើនសម្មត្ថភាពនៃការពិចារណា, មានជំនាញគ្រប់គ្រងពេលវេលា (Time management skill), ហើយនិងមានវោហា

ការដកពិសោធន៍ស្រាវជ្រៀវជាបន្តបន្ទាប់នៅប្រទេសហុងគ្រី កាលពីឆ្នាំ១៩៥០ បានរកឃើញនូវបុព្វហេតុដែលបណ្តាលអោយក្មេងដែលរៀននៅ សាលា ពិសេសផ្នែកមតេយ្យ ឬបថមសិក្សា ដែលមានរួមបញ្ចូលកម្មវិធីដូរ្យដន្ត្រី តែងតែមានពិន្ទុសិក្សាល្អ ជាងសាលាទូទៅដទៃទៀត។ ការសិក្សារកឃើញថា ការរៀនហើយនិងលេងភ្លេង ធ្វើអោយកើនឡើង មិនគ្រាន់តែពិន្ទុនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនការចងចាំ, ការពិចារណា, សហប្រតិបត្តការក្នុងក្រុម (Team Work), ជំនាញក្នុងការគ្រប់គ្រងពេលវេលា ហើយនិងសម្មត្ថភាពក្នុងការគិតជាអរូប៉ី(៣)

ការលេងភ្លេងធ្វើអោយប្រសើរឡើងនូវសម្មត្ថភាពប្រមូលផ្តុំអារម្មណ៍, ការចងចាំ ហើយនិងចេះបញ្ចេញទស្សនៈ

ការសិក្សាយ៉ាងទូលំទូលាយនៅប្រទេសស្វិស ជាមួយនឹងក្មេង១២០០នាក់ ក្នុងថ្នាក់រៀនច្រីនជាង៥០ បង្ហាញយ៉ាងជាក់ច្បាស់ថា ការលេងភេ្លង ធ្វើអោយសិស្សកាន់តែពូកែផ្នែកការអាន ហើយនិងការនិយាយ។ ភាពពូកែនេះ គឺតាមរយៈភាពកាន់តែប្រសើរ ខាងផ្នែកផ្តោតអារម្មណ៍, ការចងចាំ និងការបញ្ចេញទស្សនៈ។ ក្មេងតូចៗដែលមានថ្នាក់រៀនដូរ្យដន្ត្រីច្រើនជាងបីដង ក្នុងមួយសប្តាហ៍ ទោះមានថ្នាក់រៀនសំខាន់ៗដទៃទៀត តិចជាងមុនបីដងក៏ដោយ ឃើញថាមានការអភិវឌ្ឍន៍យ៉ាងលឿនខាងផ្នែកនិយាយ ហើយរៀនអានក៏កាន់តែឆាប់ចេះទៀតផង។

ផលដទៃទៀតដែលរកឃើញដោយការសិក្សានេះ បង្ហាញថា ក្មេងចេះរាប់អានគ្នាជាងមុន, ហើយចូលចិត្តថ្នាក់រៀននិងគ្រូបស់វាជាងមុនដែរ ព្រមទាំងមានការតានតឹងក្នុងចិត្តកាន់តែតិច នៅពេលប្រលងផ្សេងៗ។ នេះបង្ហាញអោយឃើញថា គេអាចគ្រប់គ្រងការការកៀបសង្កត់ផ្លូវចិត្ត ដែលអាចកើតមានឡើង នៅពេលដែលគេបំពុងបំពេញការងារផងដែរ(៤)

លេងភ្លេងធ្វើអោយប្រសើរឡើងនូវសមត្ថភាពក្នុងការគិត

ការស្រាវជ្រៀវជាបន្តបន្ទាប់ នៅឯសាកលវិទ្យាល័យCalifornia-Irvine និងសាកលវិទ្យាល័យWisconsin-Oshkosh (៥) បង្ហាញថាការរៀននិងការ លេងភ្លេង បង្កើតអោយមានឡើង ឬធ្វើអោយផ្លាស់ប្តូរ នូវសរសៃប្រសាទដែលទាក់ទងនឹងការគិត, ដែលមានសារៈសំខាន់សំរាប់តួនាទីខ្លឹមៗ នៃខួរក្បាល ដូចជាគិតគណិតវិទ្យាស្មុគស្មាញ, លេងអុក ហើយនិងវិភាគវិទ្យាសាស្រ្ត។ ការសិក្សាជាលើកដំបូងឃើញថា ការស្តាប់ម្តងម្កាល ទៅនឹងចំរៀងSonataរបស់Mozart ធ្វើអោយក្មេងមានសម្មត្ថភាព គិតគូចំងាយនៅក្នុងលំហ កាន់តែប្រសើរ។ ការសិក្សាបន្ថែមទៀត ដែលប្រៀបធៀប កូនក្មេង ដែលរៀនកុំព្យូទ័រ ទៅនឹងក្មេងដែលរៀនច្រៀង, រវាងក្មេងដែលរៀនភ្លេងតាមព្យាណូ ជាមួយក្មេងដែលអត់មានរៀនអ្វីបន្ថែម, ឃើញថាក្មេងដែលរៀនដូរ្យដន្ត្រី បានទទួល ពិន្ទុមធ្យម៣៥% ច្រើនជាងក្មេងដែលរៀនកុំព្យូទ័រ ឬអត់មានរៀនអ្វីបន្ថែម(៦)

ការហាត់ដូរ្យដន្ត្រីធ្វើអោយប្រសើរឡើងនូវការចងចាំពាក្បនិយាយ

ការសិក្សាជាដំបូងៗនៅឯសាកលវិទ្យាល័យចិនហុងកុង(The Chinese University of Hong Kong) បានបង្ហាញថា មនុស្សពេញវ័យដែលបានទទួល ការហ្វឹកហ្វឺនផ្នែកដូរ្យដន្ត្រីកាលគាត់មានអាយុមុន១២ឆ្នាំ មានសម្មត្ថភាពច្រើនជាងគេ ក្នុងការចងចាំពាក្បនិយាយ។

ការសិក្សាបានពិសោធន៍ទៅលើមនុស្សពេញវ័យ៦០នាក់ ដែលក្នុងនោះ៣០នាក់បានទទួលការហ្វឹកហ្វឺនឧបករណ៍ភ្លេងលោកខាងលិចច្រើនជាង ប្រាំមួយឆ្នាំ, ដែលមនុស្សក្រៅពីនេះបានទទួលហ្វឹកហ្វឺនខ្លះឬអត់សោះ។

ការសិក្សាដូរ្យដន្ត្រី ជួយអោយសិស្សដែលរៀនខ្សោយ ត្រឡប់មកជារៀនគ្រាន់បើវិញ

អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យBrown (Brown University) នៅប្រទេសអាមេរិក បានរកឃើញថា ក្មេងដែលមានអាយុពី៥ទៅ៧ឆ្នាំ ដែលរៀនយឺត ជាងគេនៅក្នុងសាលា បានរៀនទាន់មិត្តរួមថ្នាក់របស់គេខាងផ្នែកអំណាន ហើយរៀនពូកែជាងគេផ្នែកគណិតវិទ្យា ក្រោយពីការសិក្សាដូរ្យដន្ត្រីអស់ ប្រាំពីរខែ។ ឥរិយាបទរបស់គេ ទាំងនៅក្នុងថ្នាក់រៀននិងនៅក្រៅថ្នាក់រៀន ក៏កាន់តែប្រសើរឡើងដែរ, ហើយក្រោយពីការសិក្សាដូរ្យដន្ត្រីអស់រយៈពេល មួយឆ្នាំមក គេក៏ក្លាយជាសិស្សល្អជាងសិស្សដទៃទៀតដែលមិនបានសិក្សាបន្ថែម(៧)

សិស្សដូរ្យដន្ត្រីពិតប្រាកដ តែងតែកំរក្លាយជាជនប្រព្រឹត្តបទលើ្មស

សិស្សថ្នាក់មធ្យមសិក្សាដែលចូលរួមក្នុងសិល្បៈសំដែង, ដូចជាកម្មវិធីវង់ភ្លេងក្នុងសាលារៀន, តែងតែកំរមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន, ឧក្រិដ្ឋកម្ម ឬក៏សកម្មភាពមិនល្អផ្សេងៗ, នេះបើតាមការសិក្សានៅសហរដ្ឋអាមេរិកអំពីការលូតលាស់របស់មនុស្ស។ ការសិក្សានេះហៅថាChampions of Change ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមួយចំនួនមកពីសាកលវិទ្យាល័យHarvard, Stanford ហើយនិងColumbia។ ការសិក្សានេះត្រូវបានគាំទ្រដោយគណកម្មការនៃរដ្ឋតិចសាសផ្នែកខាងការញៀនស្រាឬថ្នាំញៀន(Texas Commission on Drug and Alcohol Abuse) ដែលរាយការណ៍នៅឆ្នាំ១៩៩៨ថា "​សិស្សថ្នាក់មធ្យមសិក្សាទាំងឡាយ ដែលចូលរួមក្នុងក្រុមវង់ភ្លេង មួយជីវិតរបស់គេ កំរមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនណាទាំងអស់" (ដូចជាស្រា,ថ្នាំជក់ ឬថ្នាំញៀន ។ល។)(៨)

អត្ថបទនេះ ត្រូវបានដកស្រង់ឬផុសគំនិតចេញមកពីMusic Play for Life (http://www.mca.org.au/music.playforlife.htm) ដែលជាអង្គការតស៊ូមតិនៅប្រទេសអូស្ត្រាលី ហើយយល់តំលៃអំពីដូរ្យដន្រ្តី។

ឯកសារយោង

1- Donald A Hodges (editor), Handbook of Musical Psychology, IMR Press. San Antonio .P258.

2- Professor Jenny Saffran, Infant Learning Centre, University of Wisconsin-Madison. Developmental Psychology journal, January 2001

3- F Sandor (ed). Music Education in Hungary. 1969

4- E W Weber, M Spychiger and J-L Patry, Musik macht Schule. Biografie und Ergebnisse eines Schulversuchs mit erweitertemMusikuntericcht. Padagogik in der Blauen Eule, Bd17. 1993.

5- Various studies by Dr. Gordon Shaw (University of California-Irvine) and Dr. Fran Rauscher (University of Wisconsin-Oshkosh), with others. Including those published in Nature 365:611 and Neuroscience Letters 185:44-47

6- E L Wright, W R Dennis & R L Newcomb. Neurological Res.19:2-8. 1997

7- Agnes S Chan, Yim-Chi Ho, & Mei-Chun Cheung, Dept of Psychology, The Chinese University of Hong Kong. Music training improves verbal memory. Nature 396:128

8- M F Gardiner, A Fox, F Knowles & D Jeffrey. Learning improved by arts training. Nature 381:284. 1996.