Royal Palace  
 

Welcome to Mony's Website


 

ចំរៀង អនិច្ចាកេសរបុទុមា នេះ​មាន​ន័យ​យ៉ាង​ជ្រាលជ្រៅ ដោយ​សារ​វា​អម​ដោយ​ឧករណ៍​​ភ្លេង​ខ្មែរ​ម៉្យាង​ហៅ​ថា ស្រឡៃ ដែល​ជា​ឧបករណ៍​ខ្មែរ​បុរាណ បើតាម​ខ្ញុំ​យល់​មាន​តាំង​ពី​សម័យ​អង្គរ​មក។

ឧបករណ៍​នេះ​ គេ​តែង​លេង​ក្នុង​ភ្លេង​ពិណពាទ្យ ឬ​មហោរី​ សំរាប់​កំដរ​ពិធី​ផ្សេងៗ ជា​ពិសេស​សំរាប់​គោរព​សាសនា​ខ្មែរ​ពី​ដើម នៅ​ក្នុង​និកាយ​ហិណ្ឌូ ដែល​ក្រោយ​មក​ គេ​យក​មក​សំដែង​ក្នុង​វត្ត​ព្រះពុទ្ធសាសនា។

បើ​តាម​ខ្ញុំ​យល់ តាមរយៈ​ទ្រង់ទ្រាយ​សំលេង​(timbre) ឧបករណ៍​ស្រឡៃ​នេះ មាន​សំលេង​ស្រដៀង​នឹង​ ឧបករណ៍​នៅ​​ប្រទេស​ឥណ្ឌា ដែល​មាន​ឈ្មោះ​ដើម​ហៅ​ថា សេណៃ (shehnai) ដែល​តាមទ្រឹស្តីខ្លះ និទានថា shehnai ក្លាយមកពីពាក្បKing Flute មានន័យថា "ខ្លុយរបស់ស្តេច" ដែល​តាំង​ពី​សម័យ​បុរាណ យូរយារមកហើយ ស្តេចShahរបស់អ៊ីរ៉ង់ បានអោយកែឆ្នៃពី ប៉ីអ (pungi) ដែល​ពួក​អាលម្ពាយ តែងលេងសំរាប់ដាក់ស្នេហ៍ពស់វែក។

សូម​អាន​សេចក្តី​ពិស្តារ​បន្ថែម​ទៀត នៅ​ក្នុង​ទំព័រ​ដែល​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​សំរាប់​ ចំរៀង​បទ​សំណៅ​កាកី​

ចំណុច​សំខាន់​មួយ​ទៀត​នោះ គឺថា​ ឧបករណ៍​ស្រឡៃ​នេះ អ្នក​តូរ្យ​តន្ត្រី​ខ្មែរ​យើង​ជំនាន់​៦០​និង​៧០ តែង​និយម​យក​មក​ដាក់​ចូល​ក្នុង​ចំរៀង​ពិសេស​សំរាប់​ខ្សែ​ភាពយន្ត ដែល​រៀប​រាប់​អំពី​ រឿង​និទាន​បុរាណ ឬ​ដែល​ទាក់​ទង​និង​ព្រះរាជ​វង្ស ឬ​អាទិ​ទេព​ទាំងឡាយ​ដែល​មាននៅ​​ក្នុង​សាសានា​ហិណ្ឌូ ឬ​សាសនា​​ព្រះពុទ្ធ ដែល​ជា​សាសនា​ជាប់​ឬស​គល់​នៅ​ក្នុង​វប្បធម៌​ខ្មែរ។

 

 

line
The song Anica Kesor Botoma has a deep meaning particularly because it features the Khmer music instrument called Sralai that I believe was played as early as the Angkor Period.

This instrument used to play in the Khmer Pin Peath orchestra or Mahori orchestra that were used to perform in the Khmer religious ritual especially to worship various Hindu god and later performed in the Khmer Buddhist Pagoda.

According to my observation of the timbre of this instrument, the Sralai has the tone quality similar to an instrument in India called shehnai that according to the legend, the Shehnai came from the word "King Flute" that the Shah king of Iran ordered to modify the snake charming instrument Pungi so that it fit to the royal court.

For more detail, please visit another page I used to describe about this instrument in the Khmer song Samnao Kaykey.

Another observation is that the Sralai instrument were often featured in the Khmer theme music for various film during the 60s and 70s to express the Khmer traditional legend related to various Hindu gods or the story related to the Royal dynasty or even the folktale that has deep rooted in the Khmer culture.